លាត ចន្នីគឺជានរណា ហើយគេចេះវិធីសាស្រ្តបង្កើតភាពមានបានដល់ខ្លួនឯង និងអ្នកផ្សេងបានយ៉ាងដូចម្តេច ?


ជំរាបសួរបាទ ខ្ញុំឈ្មោះលាត ចន្នី
តាំងតែឆ្នាំ 2022 មកខ្ញុំបានជួយមនុស្សជាច្រើនអោយមានជីវិតផ្លាស់ប្តូរ ពីការសិក្សាវិធីសាស្រ្តសាងជំនួញ និងសាងប្រាក់ចំណូលដែលមានថាមពលរបស់ខ្ញុំ ដែលជួយអោយខ្ញុំទទួលបានភាពជោគជ័យលើសពីការរំពឹងទុក
បើសិនជាអ្នកត្រូវការសិក្សាវិធីសាស្រ្តធ្វើទីផ្សារតាមរយៈអនឡាញ និងអហ្វឡាញដែលមានថាមពល និងប្រព័ន្ធនៃភាពជោគជ័យដែលគ្មានថ្ងៃមានកំហុសរបស់ខ្ញុំ
ខ្ញុំអាចបង្រៀនអ្នកអោយលំអិតម្តងមួយជំហានៗអំពីវិធីសាស្រ្ត និងប្រព័ន្ធដែលខ្ញុំប្រើយ៉ាងលំអិតក្នុងការសាងអាណាចក្រនៃភាពជោគជ័យដែលខ្ញុំបានសិក្សា និងបានធ្វើរាប់ឆ្នាំមកហើយនេះ
តែជាដំបូង ខ្ញុំជឿថា អ្នកក៏ចង់ដឹងថា លាត ចន្នីគឺជានរណា ហើយរឿងរាវមុននឹងមានថ្ងៃនេះសូមប្រាប់តាមត្រង់ទៅចុះថា មិនបានមកដោយងាយស្រួលឡើយ
ខ្ញុំកើតមកក្នុងគ្រួសារក្រីក្រ តែមានក្តីសុខពីការមើលថែរបស់ឪពុកម្តាយ ដែលគាត់ធ្វើស្រែចំការចិញ្ចឹមមើលថែខ្ញុំ និងប្អូន5នាក់ទៀតអោយបានធំដោយការលំបាក
ខ្ញុំរៀនបានត្រឹមថ្នាក់បរិញ្ញាប័ត្ររងផ្នែកអក្សរសាស្រ្តអង់គ្លេស តែក៏មិនបានធ្វើការស៊ីប្រាក់ខែជាមួយជំនាញភាសារអង់គ្លេសឡើយ ធ្វើការស៊ីប្រាក់ខែតាមក្រុមហ៊ុនផ្សេង ប្រាក់ខែក៏គួរសមដែរ តែជីវិតក៏ហាក់មិនសមប្រកប ប្រាក់ខែច្រើនគួរសម តែការងារក៏កាន់តែច្រើន
ខ្ញុំក៏សម្រេចចិត្តឈប់ធ្វើការស៊ីប្រាក់ខែ ហើយក៏បានមករកស៊ីផ្ទាល់ខ្លួន2ឆ្នាំក៏បរាជ័យ ក្រោយមកក៏បានស្គាល់ជាមួយជំនួញទីផ្សារបណ្តាញ ធ្វើជាង2ឆ្នាំក៏អស់ពីខ្លួនទៀត ព្រោះគ្មានចំណេះដឹង និងជំពាក់ធនាគាររាប់ម៉ឺនដុល្លា
តែក្រោយពីខ្ញុំបានដឹងថា ខ្ញុំត្រូវចេះអ្វី និងត្រូវធ្វើដោយរបៀបណា ខ្ញុំទើបអាចឈានចេញពីភាពយ៉ាប់យឺនបំផុតក្នុងជីវិតបាន ខ្ញុំក៏អភិវឌ្ឍន៍ខ្លួនឯង និងធ្វើភ្លាម
លទ្ធផលបង្ហាញថា គ្រប់បែបយ៉ាងដែលបានធ្វើថ្មី បង្កើតថ្មី ទទួលបានភាពជោគជ័យយ៉ាងអស្ចារ្យ ដែលរកចំណូលប្រចាំខែរាប់ពាន់ដុល្លា បើបៀបពីមុនដែលមិនទាន់ដឹងវិធីសាស្រ្តនេះរកមួយខែតែ2-3រយដុល្លាមិនបានផង
បច្ចុប្បន្ននេះ ខ្ញុំជាអ្នកទីផ្សារបានសិក្សាវិធីសាស្រ្តធ្វើទីផ្សារផ្សេងដោយខ្លួនឯងទាំងអស់ ពីបទពិសោធន៍ពិត ដោយមិនបានសិក្សាជំនាញធ្វើទីផ្សារពីសាលារៀន ឬមហាវិទ្យាល័យមកពីមុនឡើយ
ខ្ញុំជំនាញពីការធ្វើខុសធ្វើត្រូវ ធ្វើទាល់តែខ្លួនឯងទទួលការបរាជ័យ អស់ពីខ្លួន មានបំណុលមហាសាល តែអាចងើបមកវិញបាន ព្រោះបានសិក្សាកំពូលវិជ្ជាពីអ្នកជំនួញដែលទទួលបានភាពជោគជ័យលំដាប់ពិភពលោកជាច្រើន
ជីវិតខ្ញុំផ្លាស់ប្តូរនៅពេលខ្ញុំបានសិក្សាកំពូលវិជ្ជា និងគន្លឹះអាថ៌កំបាំងក្នុងការធ្វើជំនួញអនឡាញដែលគ្មាននរណាដូចជារបស់ខ្លួនឯង ដែលធ្វើអោយខ្ញុំទទួលបានលទ្ធផលអស្ចារ្យដូចជាៈ
- ជាអ្នកដឹកនាំដែលសាងក្រុម និងចំណូលបានឆាប់ ក្នុងពេលខ្លី គ្រប់ក្រុមហ៊ុនដែលចូលរួមធ្វើទីផ្សារ និងចូលរួមជាម្ចាស់ភាគហ៊ុន
- អាចសាងប្រព័ន្ធក្នុងការធ្វើទីផ្សារតាមរយៈអនឡាញបានមកជាងមួយឆ្នាំ
- បង្កើតវគ្គសិក្សាពីវិធីសាស្រ្តធ្វើជំនួញអនឡាញ គឺវគ្គ MLM Attraction Planning
